
គុណតម្លៃនៃក្រុមជំនុំទ្រេនហ្វមជីវិតរួមមាន
យើងជ្រើសរើសក្នុងការមាន សេចក្តីសប្បុរស យើងនឹងផ្តល់ឲ្យទៅគ្រប់ទីកន្លែងដែលយើងអាចធ្វើបាន
ជាពិសេសចំពោះអ្នកដែលខ្វះខាត ហើយមិនរំពឹងថានឹងបានអ្វីត្រឡប់មកវិញឡើយ។
យើងជ្រើសរើសក្នុងការ ផ្តល់កិត្តិយស យើងផ្តល់ការគោរពជាពិសេសទៅចំពោះអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយវាជាឥរិយាបថដ៏ល្អសម្រាប់ការគោរពរបស់យើងដល់អ្នកដទៃ។
យើងជ្រើសរើសក្នុងការ ការរីកចម្រើន យើងពេញចិត្តទទួលយកគ្រប់ការលំបាកដើម្បីឲ្យជីវិតយើងបានរីកចម្រើនឡើង ។ យើងដឹងថាជីវិតជាគ្រីស្ទបរិស័ទ គឺជាដំណើរមួយឆ្ពោះទៅរកភាពដូចជាព្រះគ្រីស្ទ ។
យើងជ្រើសរើសក្នុងការ ដឹងគុណ យើងអនុវត្តឥរិយាបថនៃការដឹងគុណនៅគ្រប់កាលៈទេសៈ ជាពិសេសចំពោះព្រះជាម្ចាស់ ។
យើងជ្រើសរើសក្នុងការមាន សេចក្តីជំនឿ យើងដឹងថាសេចក្តីជំនឿ គឺជាជម្រើសមួយដែលយើងមាន ដើម្បីទុកចិត្តលើព្រះជាម្ចាស់គ្រប់កាលៈទេសៈ ។ យើងមិនត្រូវមានការព្រួយបារម្ភ ឬ សង្ស័យអ្វីឡើយ។
យើងជ្រើសរើសក្នុង ការបន្ទាបខ្លួន យើងទទួលស្គាល់ភាពខ្លាំងរបស់យើងក៏ដូចជាភាពខ្សោយរបស់យើងដែរ ហើយដឹងថា យើងមិនសាកសមនឹងទទួលបានអ្វីទាំងអស់ពីព្រះជាម្ចាស់ឡើយ ។ ដូច្នេះ យើងមិនត្រូវមានអំនួតចំពោះខ្លួនឯងឡើយ។
យើងជ្រើសរើស កិត្យានុភាព យើងតែងតែមានសំនួរសួរថា“ តើយើងអាចធ្វើអ្វីបានទៀត?” ហើយតែងតែធ្វើអ្វីដែលល្អប្រសើរតាមលទ្ធភាពដែលយើងអាចធ្វើបាន ជាមួយនឹងអ្វីដែលល្អបំផុតដែលយើងមាន ។
យើងជ្រើសរើសក្នុងការ អត់ទោស យើងមិនត្រូវមានការអាក់អន់ចិត្ត ឬ ការប្រកាន់ខឹងទាស់នឹងនរណាម្នាក់ឡើយ។
យើងជ្រើសរើសក្នុងការមាន ទទួលខុសត្រូវ ។ យើងទទួលយកភាពមានទំនួលខុសត្រូវដើម្បីបម្រើ និង ជួយសម្រាលបន្ទុកដល់អ្នកដទៃ។