top of page

មូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់យើងរួមមាន

trinity.png

ព្រះត្រីឯក (ព្រះ៣អង្គរួមមកតែ១)

ព្រះជាម្ចាស់មានវត្តមានតាំងពីមុនពេលអ្វីៗទាំងអស់បានចាប់ផ្តើម ដោយទ្រង់មានបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រានាម​ថា​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណបរិសុទ្ធ ។ យើងជឿថាព្រះវរបិតា ទ្រង់គឺជាព្រះដែលបង្កើតភពផែនដី ហើយមានព្រះវត្ត​មាន​យ៉ាង​ជិត​ស្និទ្ធជាមួយមនុស្សជាតិ ។ យើងជឿថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកផែនដី ដើម្បីធ្វើ​ជាព្រះអង្គ​សង្រ្គោះដល់លោកិយ ។ យើងជឿថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់កំពុងតែបន្តព័ន្ធកិច្ចរបស់ព្រះយេស៊ូវលើផែនដីនេះ ។

 

(ម៉ាថាយ ២៨:១៩) ដូច្នេះចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ជាតិសាសន៍ ហើយធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។

salvation.png

សេចក្តីសង្គ្រោះ

យើងបានទទួលសេចក្តីសង្រ្គោះដោយសារព្រះគុណតែមួយប៉ុណ្ណោះ ។ យើងមិនអាចនឹងទទួលបានការសព្វ    

ព្រះទ័យ​ពីព្រះ​ជា​ម្ចាស់​​តាមរយៈកិច្ចការណាមួយនោះឡើយ ។

 

(កាឡាទី ២:១៦) ប៉ុន្តែយើងដឹងថាមនុស្សបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយអាងលើសេចក្តីជំនឿជឿលើព្រះយេស៊ូវគ្រីស្ទ​មិន មែន​ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យឡើយ ។

purpose.png

គោលបំណង

យើងបានសង្រ្គោះដោយសារតែព្រះគុណ និងសម្រាប់គោលបំណងមួយដ៏ជាក់លាក់ ។ ព្រះជាម្ចាស់បានបង្កើតមនុស្សគ្រប់ៗ​គ្នាមក ដោយមានគោលបំណងនិងជាទីស្រឡាញ់របស់ទ្រង់ ហើយឲ្យពួកគេរស់នៅលើផែនដី សម្រាប់កិច្ចការមួយ​ដ៍សំខាន់​បំផុត ដែលនៅអស់កល្បជានិច្ច ។ ជីវិតមនុស្សទាំងអស់សុទ្ធតែមានតម្លៃ ចាប់តាំងពីពេលចាប់កំណើតមកម្ល៉េះ ។

 

(អេភេសូរ ២:១០) ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម ។

sin.png

អំពើបាប

អំពើបាបបានចូលមកក្នុងលោកិយនេះតាមរយៈការប្រព្រឹត្តរបស់មនុស្សដំបូង អ័ដាម ដែលមិនបានស្តាប់​បង្គាប់​ព្រះជាម្ចាស់ ។ ប៉ុន្តែយើងបានទទួលការអត់ទោស នៅពេលដែលយើងជឿលើព្រះរាជបុត្រានៃព្រះ ដែលនាមថាយេស៊ូវ ទ្រង់ត្រូវសុគតធ្វើជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ។

 

(រ៉ូម ៣:២៣) ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ។

prayer.png

ការអត់ទោស

អំពើបាបរបស់យើងត្រូវបានអត់ទោសទាំងស្រុងភ្លាមៗនៅពេលដែលយើងប្រែចិត្ត ។ ព្រះជាម្ចាស់ជ្រើសរើសលុប​ចេញគ្រប់​ទាំង អំពើបាបរបស់យើងចេញពីការចងចាំរបស់ទ្រង់ ។

 

(យ៉ូហានទី១ ១: ៩) ប៉ុន្តែ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង ។

jesus.png

ព្រះយេស៊ូវ

ព្រះយេស៊ូវគ្រីស្ទ ទ្រង់ជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះជាម្ចាស់ ដែលត្រូវបានយាង​មកយកកំណើតដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយប្រសូតមកពីស្ត្រីព្រហ្មចារីយ៍ឈ្មោះថា ម៉ារា ។ ព្រះអង្គត្រូវបានគេឆ្កាង រួចក៏សុគត ហើយត្រូវបញ្ចុះក្នុងផ្នូរ ។ ប៉ុន្តែ បីថ្ងៃក្រោយមក ទ្រង់បានរស់ពីសុគតឡើងវិញ ហើយបានយាងទៅឯនគរស្ថានសួគ៌វិញ ជាកន្លែងដែលទ្រង់គង់​នៅខាងស្ដាំ​ព្រះវរបិតា ។

 

(កូរិនថូសទី២ ៥:១៥) ទ្រង់​ក៏​បាន​សុគតជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀតទេ គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ ។

the bible.png

ព្រះគម្ពីរបរិសុទ្ធ

ព្រះគម្ពីរ ត្រូវបានបណ្តាលឡើងដោយព្រះជាម្ចាស់ ហើយជាសិទ្ធអំណាចតែមួយគត់នៃការសម្រេចព្រះទ័យរបស់ព្រះអង្គ ។

 

(ធីម៉ូថេទី២ ៣:១៦) គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​   សេចក្តី​សុចរិត ។

marriage.png

ការរៀបអាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍ គឺជាកិច្ចព្រមព្រៀងរវាងបុរសនិងស្ត្រីដើម្បីឲ្យមានជីវិត ។ ការរួមមេត្រី​ត្រូវបានបម្រុងទុកក្នុង​ចំណង​អាពាហ៍ ពិពាហ៍ ។

 

(លោកុប្បត្តិ ២:២៤) ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយរបស់ខ្លួនហើយទៅនៅជាប់នឹងប្រពន្ធរបស់ខ្លួនវិញ នោះពួកគេក៏បានក្លាយជាសាច់តែមួយសុទ្ធ ។

water baptism.png

ពិធីជ្រមុជទឹក

ពិធីជ្រមុជទឹក គឺជាការប្រកាសជាសាធារណៈអំពីការសម្រេចចិត្តរបស់យើងក្នុងភាពជាគ្រីស្ទបរិស័ទ ។             

 

(ពេត្រុសទី១ ៣:២១) ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

baptism in the holy spirit.png

ពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ

ព្រះវិញ្ញាណបរិសុទ្ធសព្វព្រះទ័យប្រទានអំណាចទ្រង់ទៅកាន់គ្រីស្ទបរិស័ទគ្រប់ៗរូប តាមរយៈការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មកក៏នៅតែបន្តចាក់បំពេញដោយឥតឈប់ឈរ ។ នៅក្នុងគោលបំណង គឺប្រទានឲ្យយើងនូវ​អំណាចដ៏ខ្លាំង​អស្ចារ្យ​ដើម្បីផ្សាយដំណឹងល្អ និង ព្រះចេស្តានៃការព្យាបាល ។

 

(កិច្ចការ ១: ៨) ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។

life group.png

ក្រុមជំនុំ

ក្រុមជំនុំ គឺជាទីកន្លែងដ៏បរិសុទ្ធមួយដែលត្រូវបានបង្កើតឡើងដោយព្រះយេស៊ូវ ដែលនឹងយាងត្រលប់មកវិញនៅថ្ងៃណាមួយ​សម្រាប់ កូនក្រមុំរបស់ទ្រង់ គឺក្រុមជំនុំ ។ គោលបំណងនៃក្រុមជំនុំគឺដើម្បីចែកចាយដំណឹងល្អ ថែរក្សា និង លើកទឹកចិត្តដល់​គ្រីស្ទបរិស័ទដទៃទៀត ព្រមទាំងជះឥទ្ធិពលទៅដល់ពិភពលោកទាំងមូលជាមួយនគរព្រះ ។

 

(អេភេសូរ ២: ២០-២១) ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ។

bottom of page