ការជួបជុំគ្នា
ការជួបជុំគ្នា គឺជាកន្លែងមួយដែលក្រុមកោសិកា (ក្រុមនៃយុវជន) ជួបជុំគ្នាដើម្បីថ្វាយបង្គំ និង អបអរសាទរជាមួយគ្នា - ដែលជាធម្មតាមាន១០ក្រុមកោសិកា ជួបជុំគ្នាក្នុងពេលតែមួយ ។ ព្រះវត្តមានរបស់ព្រះជាម្ចាស់បានរួមប្រកបក្នុងការថ្វាយបង្គំដើម្បីនាំឲ្យជីវិតមានការផ្លាស់ប្រែ ។ ហើយនៅពេលយើងសរសើរតម្កើងអំពីការល្អរបស់ព្រះជាម្ចាស់ នោះដូចជាយើងបានបើកទ្វារនៃព្រះពរដ៏ហូរហៀរដូច្នោះដែរ ។

ការជួបជុំក្រុមធំ
ការជួបជុំក្រុមធំ គឺជាកន្លែងមួយដែលចំនួនអ្នកចូលរួមជាច្រើនមកជួបជុំគ្នាថ្វាយបង្គំ និង អបអរសាទរនៅក្រោមការចាក់ប្រេងតាំងដ៏អស្ចារ្យ! ការជួបជុំក្រុមធំ គឺនៅពេលដែលយើងជាផ្នែកមួយមានមនុស្សកាន់តែច្រើន ថ្វាយបង្គំ និង ការអបអរសាទរមួយកាន់តែអស្ចារ្យ ។ យើងមិនអបអរនឹងចំនួនមនុស្សដ៏ច្រើននោះទេ ប៉ុន្តែ នៅខណៈពេលដែលយើងថ្វាយបង្គំជាមួយគ្នា យើងអាចនឹងទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ព្រមទាំងពីព្រះវត្តមានដ៏មានអំណាចចេស្តានៃព្រះ ។
